Disclaimer: The material in this print-out relates to the law as it applies in the state of Victoria. It is intended as a general guide only. Readers should not act on the basis of any material in this print-out without getting legal advice about their own particular situations. Victoria Legal Aid disclaims any liability howsoever caused to any person in respect of any action taken in reliance on the contents of the publication.

We help Victorians with their legal problems and represent those who need it most. Find legal answers, chat with us online, or call us. You can speak to us in English or ask for an interpreter. You can also find more legal information at www.legalaid.vic.gov.au

Khmer/ខ្មែរ

Khmer/ខ្មែរ – របៀបដែលយើងអាចជួយដោះស្រាយបញ្ហាផ្លូវច្បាប់.

របៀបដែលយើងអាចជួយដោះស្រាយបញ្ហាផ្លូវច្បាប់

ព័ត៌មាននេះបានផលិតនៅលើទឹកដី Wurundjeri។

ព័ត៌មាននេះគឺត្រឹមត្រូវ គិតត្រឹមខែមករា ឆ្នាំ២០២២។

បញ្ហាផ្លូវច្បាប់អាចធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ថប់បារម្ភ សោកសៅ ឬខឹង។ យើងយល់ដឹងថាអ្នកប្រហែលជាមានអារម្មណ៍បែបនេះ នៅពេលអ្នកទាក់ទងមកយើង។ យើងអាចជួយដោះស្រាយបញ្ហាផ្លូវច្បាប់របស់អ្នកបាន។

របៀបដែលអ្នកអាចប្រាប់យើងអំពីបញ្ហាផ្លូវច្បាប់របស់អ្នក

មានវិធីបីយ៉ាងដើម្បីប្រាប់យើងអំពីបញ្ហាផ្លូវច្បាប់របស់អ្នក។ អ្នកអាច៖

  • ទូរសព្ទមក Legal Help (ជំនួយផ្លូវច្បាប់) តាមលេខ
  • សរសេរមកយើងតាមអនឡាញដោយប្រើ webchat (ការជជែកតាមអនឡាញ) របស់យើង
  • មកកាន់ការិយាល័យមួយរបស់យើង។

ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ សូមរៀបចំឯកសារណាមួយអំពីបញ្ហាផ្លូវច្បាប់របស់អ្នក។ ឯកសារនោះអាចជាការផាកពិន័យ ឬសំបុត្រ ឬអ៊ីមែលពីតុលាការ មេធាវី ឬប៉ូលីស។

  1. ទូរសព្ទមក Legal Help

អ្នកអាចទូរសព្ទមក Legal Help តាមលេខ 1300 792 387

Legal Help បើកធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ហើយបិទនៅថ្ងៃឈប់សម្រាកសាធារណៈ។

ការហៅទូរសព្ទមានតម្លៃដូចគ្នានឹងការហៅទូរសព្ទក្នុងតំបន់។

មនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ដើម្បីទូរសព្ទមក Legal Help។

ប្រសិនបើអ្នកទូរសព្ទមក Legal Help អ្នកអាចត្រូវរង់ចាំបន្តិច។ សូមទូរសព្ទពេលព្រឹកព្រលឹម ប្រសិនបើអ្នកអាចធ្វើទៅបាន។

ការប្រើ webchat របស់យើង គឺអាចលឿនជាងនេះ។

តើខ្ញុំអាចនិយាយជាភាសារបស់ខ្ញុំបានទេ?

បុគ្គលិករបស់យើងនិយាយច្រើនភាសា។ ប្រសិនបើយើងមិននិយាយភាសារបស់អ្នកទេ យើងនឹងរៀបចំអ្នកបកប្រែផ្ទាល់មាត់នៅពេលអ្នកទូរសព្ទមកយើង។

អ្នកអាចស្វែងរកនៅទីនេះ ប្រសិនបើយើងនិយាយភាសារបស់អ្នក

តើមាននរណាម្នាក់អាចទូរសព្ទជំនួសខ្ញុំបានទេ?

បាន។ បុគ្គលិក ឬមនុស្សគាំទ្រដែលអ្នកទុកចិត្ត អាចទូរសព្ទមកយើង។ វាជាការល្អបំផុតប្រសិនបើអ្នកនៅជាមួយបុគ្គលិក ឬមនុស្សគាំទ្ររបស់អ្នក នៅពេលពួកគេទូរសព្ទ។ បុគ្គលិកគួរតែធ្វើតាមការណែនាំនៅលើម៉ីនុយទូរសព្ទ។

តើខ្ញុំអាចប្រើសេវាកម្មជាតិផ្នែកប្រាស្រ័យទាក់ទងជាមួយជនមានពិការភាពបានទេ (National Relay Service)?

បាន។ មានជម្រើសផ្សេងៗគ្នា៖

  • TTY៖ ទូរសព្ទលេខ 133 677 បន្ទាប់មកទូរសព្ទលេខ 1300 792 387
  • និយាយ និងស្តាប់ (Speak and Listen)៖ ទូរសព្ទលេខ 1300 555 727 បន្ទាប់មកទូរសព្ទលេខ 1300 792 387
  • អ្នកប្រើប្រាស់សេវាកម្មបន្តតាមអ៊ីនធឹណិត (Internet Relay)៖ ចូលទៅកាន់ nrschat.nrscall.gov.au បន្ទាប់មកទូរសព្ទលេខ 1300 792 387
  • សេវាកម្មបន្តតាមសារ (SMS Relay)៖ ផ្ញើសារតាមទូរសព្ទលេខ 0423 677 767
  • សេវាកម្មបន្តតាមវីដេអូ (Video Relay)៖ ប្រើកម្មវិធី Skype ឬសេវាកម្មជាតិផ្នែកប្រាស្រ័យទាក់ទងជាមួយជនមានពិការភាព។

អ្នកត្រូវចុះឈ្មោះជាមុន សម្រាប់ការប្រើប្រាស់សេវាកម្មជាតិផ្នែកប្រាស្រ័យទាក់ទងជាមួយជនមានពិការភាព។

  1. សរសេរមកយើងតាម webchat (ជាភាសាអង់គ្លេសប៉ុណ្ណោះ)

ប្រើ webchat របស់យើងដែលមានឈ្មោះថា Legal Help Chat ដើម្បីផ្ញើសារទៅបុគ្គលិករបស់យើងអំពីបញ្ហាផ្លូវច្បាប់របស់អ្នក។ បុគ្គលិករបស់យើងនឹងឆ្លើយតបអ្នកវិញ។ ពួកគេអាចប្រាប់អ្នកឱ្យទូរសព្ទទៅ Legal Help ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម។

  1. មកជួបយើងផ្ទាល់

អ្នកអាចមកកាន់ការិយាល័យរបស់យើង។ យើងមានការិយាល័យនានានៅតាមតំបន់ក្រុងម៉ែលប៊ន និងតំបន់ជនបទរដ្ឋវិចថូរៀ។ ស្វែងរកទីកន្លែងដែលយើងមានការិយាល័យនៅទីនេះ។

អ្នកនឹងត្រូវធ្វើការណាត់ជួបជាមួយមេធាវី។

ការិយាល័យរបស់យើងមានផ្លូវជម្រាល ឬជណ្តើរយន្ត ហើយមានសេវាកម្មសត្វដែលមានភាពរួសរាយរាក់ទាក់។

តើមានអ្វីកើតឡើងនៅពេលអ្នកទាក់ទងមកយើង

យើងនឹងសួរអ្នកនូវសំណួរខ្លះៗ។ ការសួរនេះនឹងជួយយើងក្នុងការសម្រេចថាតើយើងអាចផ្តល់ជំនួយអ្វីខ្លះដល់អ្នក។

អ្វីៗទាំងអស់ដែលអ្នកប្រាប់យើង គឺជាការសម្ងាត់។ យើងនឹងមិនប្រាប់នរណាម្នាក់ពីអ្វីដែលអ្នកនិយាយនោះទេ លុះត្រាតែអ្នកប្រាប់យើងថា យើងអាចធ្វើដូច្នោះបាន។

យើងអាចជួយដោះស្រាយបញ្ហាផ្លូវច្បាប់ជាច្រើន។ ប្រសិនបើយើងមិនអាចឆ្លើយសំណួររបស់អ្នកបាន យើងនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានទំនាក់ទំនងរបស់អ្នកដែលអាចជួយបាន។ នេះអាចជាមជ្ឈមណ្ឌលច្បាប់សហគមន៍ ឬមេធាវីឯកជន។

របៀបដែលយើងអាចជួយបាន

ព័ត៌មាន និងដំបូន្មានផ្លូវច្បាប់

យើងអាចប្រាប់អ្នកអំពីច្បាប់ និងជម្រើសនានារបស់អ្នក។

យើងក៏អាចនឹង៖

  • ផ្ញើព័ត៌មានមកអ្នក
  • និយាយជាមួយអ្នក នៅមុនពេលទៅតុលាការ
  • ភ្ជាប់អ្នកជាមួយនឹងសេវាកម្ម និងជំនួយផ្សេងទៀត
  • សរសេរសំបុត្រ
  • និយាយជំនួសអ្នកនៅក្នុងតុលាការ។

នេះអាស្រ័យលើ៖

  • បញ្ហាផ្លូវច្បាប់របស់អ្នក
  • ចំនួនទឹកប្រាក់ដែលអ្នកមាន។

យើងប្រហែលជាអាចផ្តល់ជំនួយបន្ថែមទៀត ប្រសិនបើអ្នក៖

  • មានការលំបាកក្នុងការនិយាយភាសាអង់គ្លេស
  • មានពិការភាព ឬបញ្ហាសុខភាពផ្លូវចិត្ត
  • ជាជនជាតិដើមភាគតិច និង/ឬ អ្នកកោះ Torres Strait។

យើងអាចរៀបចំការគាំទ្រដើម្បីទំនាក់ទំនងជាមួយយើង ដូចជាអ្នកបកប្រែផ្ទាល់មាត់ ឬសេវាកម្មជាតិផ្នែកប្រាស្រ័យទាក់ទងជាមួយជនមានពិការភាព។

យើងអាចប្រាស្រ័យទាក់ទងជាមួយអ្នក តាមវិធីដែលអ្នកយល់ឃើញថាមានប្រយោជន៍។

អ្នកអាចប្រាប់យើងពីរបៀបដែលអ្នកចង់ឱ្យយើងផ្តល់ព័ត៌មានដល់អ្នក។

Duty lawyers (មេធាវីប្រចាំការ)

Duty lawyers របស់យើងធ្វើការនៅតុលាការពេញទូទាំងរដ្ឋវិចថូរៀ។ ពួកគេជួយដោះស្រាយបញ្ហាច្បាប់មួយចំនួន។ ពួកគេប្រហែលជាអាចជួយអ្នកនៅថ្ងៃឡើងតុលាការ ប្រសិនបើអ្នកមិនទាន់មានមេធាវីនៅឡើយ។ ប្រសិនបើអ្នកត្រូវទៅតុលាការ ហើយមិនមានមេធាវីទេ សូមសួរតុលាការថាតើអ្នកអាចនិយាយជាមួយ duty lawyer បានឬអត់? អ្នកក៏អាចសួរអំពីសេវាកម្មផ្សេងទៀតដែលអាចជួយអ្នកបានផងដែរ។

ប្រសិនបើអ្នកទៅតុលាការជាន់ទាប (Magistrates’ Court) ដោយសារតែប៉ូលីសបាននិយាយថាអ្នកបានបំពានច្បាប់ អ្នកអាចនិយាយជាមួយ duty lawyer មុនពេលទៅតុលាការ។ ស្វែងយល់បន្ថែមអំពីសេវាកម្មជំនួយមុនពេលទៅតុលាការ (Help Before Court service) របស់យើង។

ប្រសិនបើអ្នកទៅតុលាការច្បាប់គ្រួសារ (Family Law Courts) អ្នកប្រហែលជាអាចនិយាយទៅកាន់សេវាគាំទ្រគ្រួសារ និងការតស៊ូមតិ (Family Advocacy and Support Services) របស់យើង មុនពេលទៅតុលាការ។

ការគាំទ្រផ្សេងទៀត

យើងអាចផ្តល់ការគាំទ្រផ្សេងទៀតសម្រាប់បញ្ហាផ្លូវច្បាប់របស់អ្នក។

ការតស៊ូមតិផ្នែកសុខភាពផ្លូវចិត្តឯករាជ្យ (Independent Mental Health Advocacy) អាចគាំទ្រអ្នក ប្រសិនបើអ្នកកំពុងទទួលការព្យាបាលសុខភាពផ្លូវចិត្តដែលខានមិនបាន។

ការគាំទ្រ និងការតស៊ូមតិគ្រួសារឯករាជ្យ (Independent Family Advocacy and Support) របស់យើងអាចគាំទ្រឪពុកម្តាយ និងអ្នកថែទាំបឋមនៅក្នុងដំណាក់កាលដំបូងនៃប្រព័ន្ធការពារកុមារ។

ប្រសិនបើអ្នក និងដៃគូរបស់អ្នកកំពុងរស់នៅបែកពីគ្នា សេវាកម្មដំណោះស្រាយវិវាទគ្រួសារ (Family Dispute Resolution Service) របស់យើង អាចជួយអ្នកឱ្យឈានដល់កិច្ចព្រមព្រៀង។ ឧទាហរណ៍ តើអ្នកណាត្រូវថែទាំកូន។

ស្វែងរកព័ត៌មានបន្ថែមអំពីបញ្ហាផ្លូវច្បាប់របស់អ្នក

គេហទំព័ររបស់យើងមានព័ត៌មានអំពីបញ្ហាផ្លូវច្បាប់ផ្សេងៗជាច្រើន។

អ្នកអាចពង្រីកគេហទំព័រ ឬប្រើកម្មវិធីអានអេក្រង់។

តើអ្នកមានព័ត៌មានដែលងាយស្រួលអាន ឬជាភាសារបស់ខ្ញុំទេ?

យើងមានកូនសៀវភៅដោយឥតគិតថ្លៃលើប្រធានបទច្បាប់មួយចំនួនជាភាសាផ្សេងៗ និងងាយស្រួលអាន។

អ្នកអាចស្វែងរកកូនសៀវភៅរបស់យើងនៅទំព័រកាតាឡុករបស់យើង។

អ្នកអាចប្រើកម្មវិធីអានអេក្រង់ ដើម្បីអានកូនសៀវភៅបោះពុម្ពរបស់យើង។

ការទទួលស្គាល់

ក្រុមចែករំលែកបទពិសោធន៍ និងការគាំទ្រ (Shared Experience and Support) ហើយនិង ការនិយាយពីបទពិសោធន៍របស់យើង (Speaking from Experience) បានជួយសរសេរទំព័រនេះ។

Updated

Legal Help Chat